អ្នកនាំពាក្យក្រសួងមហាផ្ទៃសង្ស័យភាពពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនជាមួយ សម រង្ស៊ី (Video Inside)

អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃនេះថា យុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត គឺជាផែនការមួយរបស់មេខ្លោងក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាល។

ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងនៅទន្ទឹមនឹងការចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន២នាក់ ឈ្មោះ លី រី និងឈ្មោះ ប៊ុន ខេត។

ឈ្មោះ ប៊ុត ខេត បានសារភាពថាគាត់បានទទួលការណែនាំផ្សព្វផ្សាយ ការបំផ្លាញលទ្ធផលសន្លឹកឆ្នោត តាមរយៈ សម រង្ស៊ី ដែលសម្តីសារភាពនេះ បាននាំឱ្យការសង្ស័យភាពពាក់ព័ន្ធរវាងគណបក្សភ្លើងទៀន ជាមួយនឹងក្រុមឧទ្ទាមក្រៅស្រុកដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុសមនុស្សបង្កចលាចលប្រឆាំង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា សម្តីសារភាពរបស់របស់សមាជិកគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ កក្កដា បានសបញ្ជាក់ថា គឺជាការញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងថាយុទ្ធនាការនេះ មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា ទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។

ads banner