គ.ជ.ប បើកសវនាការធ្វើការពិន័យ និងលុបឈ្មោះក្រុមជនដែលបំពានច្បាប់បោះឆ្នោត (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើសវនាការលើពាក្យបណ្តឹងដែលប្តឹងបុគ្គល ចំនួន១៧រូប ក្នុងនោះរួមមានមេខ្លោងក្រុមឧទ្ទាមឈ្មោះ សម រង្ស៊ី ផងដែរ ពាក់ព័ន្ធនឹងការដឹកនាំចលនាញុះញង់បំផ្លាញសន្លឹកឆ្នោត។
យោងតាមពាក្យបណ្តឹងទាំង៥ ដែលបានសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧កក្កដានេះ រួមមាន សម រង្ស៉ី ក្នុងសំណុំរឿងលេខ001 ដោយត្រូវពិន័យជាប្រាក់ចំនួន២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោះចំនួន២៥ឆ្នាំ។
សំណុំរឿង០០២ គឺរបស់ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ដែលត្រូវបានពិន័យជាប្រាក់ចំនួន១០លានរៀល, លុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។
សំណុំរឿង០០៣ រួមមានឈ្មោះ សោ ចាន់ដេត, គង់ សភា, ហេង ដាណារ៉ូ ដែលត្រូវពិន័យជាប្រាក់ចំនួន ១០ លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ចំនួន២០ឆ្នាំ។
សំណុំរឿង០០៤ រួមមានឈ្មោះ គឹម សុខ និង ឆាម ឆានី ដែលត្រូវពិន័យជាប្រាក់
ចំនួន១០លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។
សំណុំរឿង០០៥ រួមមានឈ្មោះ មូរ សុខហួរ, ឡុង រី, ហូរ វ៉ាន់, អេង ឆៃអ៊ាង, នុត រំដួល, រិន រដ្ឋ, ភាន់ រិទ្ធី, ឆឺយ ឧត្តមរស្មី, នាង សុឃុន និង ម៉ៅ វិបុល ដែលត្រូវពិន័យជាប្រាក់ចំនួន១០លានរៀលក្នុងម្នាក់ៗ, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំដូចគ្នា។