ប្រេសិតអាកាសធាតុអាមេរិកប្រាប់ចិនថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដល់មនុស្សជាតិ
ប៉េកាំង៖ បេសកជនអាកាសធាតុអាមេរិក លោក ចន ឃែរី នៅថ្ងៃអង្គារនេះ បានជួបជាមួយប្រមុខការទូតកំពូលចិន លោក វ៉ាង យី ក្នុងទីក្រុងប៉េកាំង ស្របពេលដែលប្រទេសទាំងពីរកំពុងស្តារឡើងវិញ នូវទំនាក់ទំនងការទូតដែលជាប់គាំង ជុំវិញបញ្ហាកាត់បន្ថយការបំភាយកំដៅផែនដី។
បេសកជនអាកាសធាតុអាមេរិក លោក ចន ឃែរី បានប្រាប់លោក វ៉ាង ថា ការឡើងកំដៅផែនដីនឹងបង្កការគំរាមកំហែងដល់មនុស្សជាតិទាំងអស់ ហើយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការប្រភេទថ្មីរវាងចិន និងសហរដ្ឋអាមេរិក។ លោក ឃែរី បានអំពាវនាវឱ្យចិន និងសហរដ្ឋអាមេរិកចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងពីការប្រែប្រួលអាកាសធាតុ ហើយបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំសកលលើបញ្ហានេះ។លោក ឃែរី បានប្រាប់លោក វ៉ាង យ៉ាងដូច្នេះថា ការប្រែប្រួលអាកាសធាតុ ដូចដែលអ្នកដឹងហើយ គឺជាបញ្ហាសកល មិនមែនជាបញ្ហាទ្វេភាគីនោះទេ។
វាជាការគំរាមកំហែងដល់មនុស្សជាតិទាំងអស់។ លោកបានសង្កត់ធ្ងន់ថា នេះគឺជាបញ្ហានៃភាពជាអ្នកដឹកនាំសកលលោក ហើយថា ពិភពលោកពិតជាសង្ឃឹមលើរឿងនោះ ហើយត្រូវការវា។ ជាការឆ្លើយតប លោក វ៉ាង បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ទំនាក់ទំនងចិន-អាមេរិកដែលមានសុខភាពល្អ ស្ថិរភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឃែរី មកកាន់ប្រទេសចិន បានកើតឡើងនៅពេលដែលអឌ្ឍគោលខាងជើង បានស៊ូទ្រាំនឹងការបំបែកកំណត់ត្រានៃរលកកំដៅរដូវក្តៅ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកាន់តែមានសភាពធ្ងន់ធ្ងរឡើង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា