រុស្ស៊ីវាយប្រហារកំពង់ផែ Odessa សងសឹកអ៊ុយក្រែនដែលធ្វើឱ្យខូចស្ពានគ្រីមៀ (Video Inside)

រុស្ស៊ីបានធ្វើការវាយប្រហារសងសឹកដាក់លើក្រុងកំពង់ផែអូដេសារបស់រដ្ឋាភិបាលក្រុងគៀវ បន្ទាប់ពីអ៊ុយក្រែនបានប្រើដ្រូនអត្តឃាតកាលពីថ្ងៃទី១៧កក្កដា វាយប្រហារធ្វើឱ្យខូចស្ពានតភ្ជាប់តំបន់គ្រីមៀជាលើកទី២។ តំបន់កំពង់ផែ Odessa ដែលជាកំពង់ផែទឹកជ្រៅ និងដ៏ធំបង្អស់របស់អ៊ុយក្រែន, ជាកន្លែងដែលមានការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញប្រមាណ ៧០ភាគរយរបស់ប្រទេសអ៊ុយក្រែនទាំងមូលតាមច្រកផ្លូវទឹកសមុទ្ទ។ អំពើវាយប្រហារនេះ បានកើតឡើងក្រោយរយៈពេល២៤ម៉ោង ដែលមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានប្តេជ្ញាថានឹងធ្វើការវាយប្រហារតបតសងសឹក។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner