សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៣

១. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញម្រេចគ្រប់ប្រភេទរបស់កម្ពុជាទៅក្រៅប្រទេស សម្រេចបានជាង៤ ៣០០តោន ថយចុះជាង ៣១% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ – AMS Central

២. ឆមាសទី១ ឆ្នាំ២០២៣ មានកម្មករសំណង់ប្រមាណជាង ៦០០នាក់ បានមកចុះបញ្ជីកាដើម្បីទទួលបានប័ណ្ណ ប.ស.ស កើនឡើងប្រមាណ ២៣% – AMS Central

៣. ឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសអាសិប សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១ម៉ឺន ៤ពាន់លានដុល្លារ ធ្លាក់ចុះ៩% – ស៊ីស៊ីថាមស៍

៤. ថៃបានក្លាយជាប្រទេសនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីចិន និងជាប្រទេសនាំចេញច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន – The Nation Thailand

៥. ព្យុះទីហ្វុង Talim ដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Guandong របស់ចិន ដោយមនុស្សជិត ២៣ ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ – BBC

#ams1minute

ads banner