ឯកឧត្តម អ៊ាង សុផល្លែត៖ កម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ និងលើដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយភាពត្រឹមត្រូវ និងម្ចាស់ការ

ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា កម្ពុជា មាន ភាពចាស់ទុំផ្នែកនយោបាយ និងលើដំណើរការលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា ប្រកបដោយភាពត្រឹមត្រូវ និងម្ចាស់ការ តាមរយៈការ បោះឆ្នោត ដែលត្រូវបានរៀបចំឡើងជាទៀងទាត់។ ប្រជាជនគ្រប់រូបមាន សិទ្ធិពេញ លេញ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការ ជ្រើសរើស និង គាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែល ប្រជាជនទុកចិត្តថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ភាពរីកចម្រើនរុង រឿង។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងឱកាស ជួប សំណេះសំណាល ជាមួយសមាជិកនៃសហភាពសហព័ន្ធយុវជន កម្ពុជា ស្រុកអូររាំងឪ និងយុវជនជាអ្នកសង្កេតការណ៍លើការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ នៅសាលាស្រុកអូររាំងឪ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រធានក្រុមការងារ បានសង្កត់ធ្ងន់ដែរថា អ្វីទាំងអស់នេះ ក៏ព្រោះតែ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបយើងអាច ដំណើរការ បានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បន្ថែមពីលើនេះឯកឧត្តមប្រធានបានណែនាំឱ្យយុវជនត្រូវបំពេញភារកិច្ចដោយផ្អែកលើច្បាប់ និងបេះដូង មានន័យថាយុវជនដែលចូលរួម ធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតខាងមុខនេះត្រូវយល់ច្បាស់អំពីច្បាប់បោះឆ្នោត និងត្រូវប្រកាន់យកនូវសច្ចធម៌ជាមួយទំនួលខុស ត្រូវ ខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិគឺជួយធានាដល់ការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ហើយបង្ហាញពីភាព ម្ចាស់ ការដោយមិនពឹងផ្អែកលើបរទេស។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនយុវជនជួយជំរុញ ប្រជាពលរដ្ឋយើងឱ្យអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner