ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យលោកអ្នកព្យាយាមស្វែង រកប្រភពចំណូល។ កំរិតហិរញ្ញវត្ថុរបស់អ្នកកំពុងរងការប៉ះពាល់ ដូច្នេះសូមកុំចាយវាយ ច្រើនពេក កុំទាន់ចំណាយលុយក្នុងការបណ្តាក់ទុនធំៗ ពីព្រោះវាអាចនឹងពិបាកឲ្យអ្នករក មធ្យោបាយរក្សាលំនឹងលុយកាក់នៅពេលត្រូវការ។ ក្នុងនោះដែរ ការគិតគូរជាថ្មីនឹងមាន ប្រយោជន៍សម្រាប់ការងារ។ អ្នកអាចប្រើប្រាស់គំនិត ឬគម្រោងចាស់មកអនុវត្តនៅពេលនេះ ប៉ុន្តែសូមចងចាំថា សកម្មភាពដែលអ្នកទងនឹងគំនិតច្នៃប្រឌិតថ្មីនឹងធ្វើអោយអ្នកទទួលបាន ផលច្រើនបន្ថែម។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នករក្សាសកម្មភាពការងារ និងអាជីវកម្មឲ្យ នៅដដែលសិន។ ផលលំបាកដែលនៅខាងក្រៅ អាចនឹងជះឥទ្ធិពលទៅដល់ស្ថានភាពថ្មីៗ របស់អ្នកនៅពេលនេះ។ កុំព្យាយាមធ្វើសកម្មភាពធំដុំពេក ហើយក៏មិនចាំបាច់ត្រូវយកចិត្ត មនុស្សដែលនៅក្នុងរង្វង់ការងាររបស់អ្នកដែរ ពីព្រោះគំនិត និងសកម្មភាពរបស់អ្នកនឹងមិន ត្រូវបានកោតសរសើរនោះទេ។ វាជាការប្រសើរណាស់ ប្រសិនបើអ្នកយកពេលវេលានេះគិត គូរពីផែនការសកម្មភាពជាថ្មី។ ក្រៅពីនេះ សូមពិនិត្យវាយតម្លៃអោយបានច្រើនមុនពេល ជឿទុកចិត្ត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាពជំនួញ ដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ ទន្ទឹមនឹងនេះដែរ លោកអ្នកជា បុគ្គលិករដ្ឋ និងឯកជនរំពឹងថាទទួលបានការផ្តល់ឳកាសថ្មីៗក្នុងការងារ ការតម្លើងប្រាក់ ឧបត្ថម្ភ និងការជឿទុកចិត្តខ្ពស់ពីមិត្តរួមក្រុម ពិសេសថា្នក់លើតែម្តង។ ក្រៅពីនេះ ចូរប្រយ័ត្ន កំហុសដោយសារពាក្យសំដី ពីព្រោះកំហុសនេះជះឥទ្ធិពលខ្លាំងដល់ទំនាក់ទំនង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ អាស្រ័យហេតុនេះ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរ ក្នុងចិត្ត។ អ្វីដែលអ្នកប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយផលចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្តណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នកបានយ៉ាងល្អប្រសើរបំផុត។ ក្នុង ពេលនេះប្រសិនបើអ្នកអាចមានលទ្ធភាពចាកចេញ គឺឳកាសដែលទទួលបានផលក៏ មានច្រើនផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ផ្ទុយទៅវិញ សូមលោកអ្នកព្យាយាមផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅ លើការចំណាយពេលវេលាក្នុងការអនុវត្តការងារ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយនៅក្នុងពេលនេះមានភាពរុង រឿងល្អប្រសើរបំផុត។ លោកអ្នកនឹងអាចងាយបានទៅដល់គោលដៅ ដោយគ្រាន់តែយក ចិត្តទុកដាក់បន្ថែមទៅលើការងារដែលអនុវត្តប្រចាំថ្ងៃប៉ុណ្ណោះ។ ផ្ទុយទៅវិញសូមធ្វើការ ងារជាមួយគម្រោងដែលបានរៀបចំ ការប្រថុយប្រថាន ឬការងារគ្មានគម្រោងនឹងធ្វើអោយ អ្នកជួបផលលំបាកច្រើន។ ក្នុងនោះ សូមលោកអ្នកប្រើប្រាស់បទពិសោធន៍ និងចំណេះជា និច្ចមុនពេលធ្វើការសម្រេចចិត្ត ឬបើមិនដូច្នោះការសុំជំនួយ ការពិភាក្សានឹងមនុស្សជិតស្និទ្ធ មានផលល្អដល់លោកអ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កាលវិភាគរបស់អ្នកក្នុងពេលនេះហាក់រវល់ច្រើន ហើយក៏មានភាពតឹងតែងខ្លាំងផងដែរ។ ហេតុនេះ សូមកុំយកចិត្តទុកដាក់ទៅលើរឿងរ៉ាវ តូចតាចឥតប្រយោជន៍។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្ត និងស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាព របស់អ្នក បើទោះបីជាអ្នកអាចជួបនឹងការលំបាកខ្លះក៏ដោយ។ ការចូលកាន់តែកៀកទៅនឹង បញ្ហាអាចឲ្យអ្នកយល់ដឹងអំពីវា ហើយដោះស្រាយបានដោយងាយ។ ផ្ទុយទៅវិញ ជម្លោះ អាចកើតឡើងរវាងមនុស្សនៅក្បែរតែម្តង ហេតុនេះសូមប្រយ័ត្ន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏មានអំណោយផលបំផុតក្នុង ការប្រាស្រ័យទាក់ទង ឬការចងមិត្តភាពផ្សេងៗ។ ទន្ទឹមនឹងនេះដែរ អ្នកនឹងទទួលបានឳកាស ល្អៗជាច្រើន ដែលធ្វើអោយអ្នកងាយទៅដល់គោលដៅ ឬទទួលបានផលចំណេញច្រើន សម្រាប់លោកអ្នកប្រកបរបរអាជីវកម្មផ្សេងៗ។ ផ្ទុយទៅវិញ ប្រហែលជាការចំណាយពេល វេលាច្រើនមិនតែងតែទទទួលបានផលចម្រើនលូតលាស់ច្រើននោះទេ។ ការគិតគូរ ពិចារណា និងវាយតម្លៃអោយបានត្រឹមត្រូវម្តងផលល្អជាងការប្រើកំលាំង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យធ្វើការងារ មួយច្បាស់លាស់។ សូមពិនិត្យរាល់ពត៌មាន ឯកសារសំខាន់ ឬរបាយការណ៍មុនពេលបញ្ជូន ចេញ។ កុំផ្ទេរការងាររបស់អ្នកទៅឲ្យអ្នកដទៃ ពីព្រោះកំហុសអាចនឹងកើតមាន ពិសេសភាព យឺតយ៉ាវអាចនឹងយាយីផលប្រយោជន៍របស់ការងារធ្ងន់ធ្ងរក្នុងពេលនេះ។ សូមចាប់ផ្តើមធ្វើ ការងារសំខាន់នៅពេលព្រឹក ហើយកែសម្រួលភាពមិនប្រក្រតីឲ្យទាន់ពេលវេលា។ ដោយ ឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារគឺអាចធ្វើទៅបានដោយល្អប្រសើរ ហើយផល លាភនឹងកើតឡើងជាមួយនឹងស្ថេរភាព។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមព្យាយាមបំពេញការងារដោយមិនសុំជំនួយ។ ទំនាក់ ទំនងតូចធំរបស់អ្នកក្នុងពេលនេះមិនសូវល្អប្រសើរនោះទេ។ ការអាក់អន់ចិត្ត ការបោកប្រាស់ ការកុសល និងមិនរក្សាពាក្យសន្យាមានកំរិតខ្ពស់ណាស់ ដូច្នេះមិនគួរចងមិត្តក្នុងពេលនេះ ហើយក៏មិនគួរពឹងអាស្រ័យលើអ្នកដទៃទេ។ រក្សាគម្លាតពីមនុស្ស និងរក្សាភាពស្ងប់ស្ងៀម ទើបអាចធានាមិនឲ្យមានបញ្ហាបាន។ ក្នុងនោះដែរ សូមបោះបង់គំនិតដែលគិតមមៃទាំង ឡាយចេញ។ ព្យាយាមប្រកបការងារដែលស្ថិតក្រោមការទទួលខុសត្រូវបច្ចុប្បន្ននោះជាការ គ្រប់គ្រាន់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ អាជីវកម្មរបស់លោកអ្នកក្នុងពេលនេះកំពុងជួបបញ្ហារាំងស្ទះជាច្រើន ការខាតបង់អាចនឹងកើតឡើង ហើយទំហំនៃការខាតបង់នេះ គឺនឹងអាចធ្វើឲ្យមានការខូច ខាតខ្លាំងផងដែរ។ យកល្អសូមលោកអ្នកបដិសេធចំពោះការផ្តលជូនទាំងឡាយទាក់ទងនឹង អាជីវកម្ម។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានការអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ ព្យាយាម អនុវត្តន៍ការងារដែលមាននៅក្នុងដៃសិន ហើយរកចាំឳកាសល្អដែលនឹងកើតឡើងចំពោះ អ្នកក្នុងពេលបន្ទាប់នេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមាន ការប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ កុំចាប់ផ្តើមអាជីវកម្ម ណា ដែលសំខាន់នៅពេលនេះ ពីព្រោះការខិតខំរបស់អ្នកនឹងឥតប្រយោជន៍។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាច យកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នក។ ប្រហែលជានៅពេលព្រឹកអ្នកនឹងមិនមាន ទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់នៃការងារថ្ងៃនេះ ស្ថានភាព នឹងល្អប្រសើរវិញជាក់ជាមិនខាន។
ចំណាំៈ
ឆ្នាំទាំង៤ ខាល ថោះ រោង មមែ រាសីឡើងខ្ពស់ត្រដែត។