រថយន្ត៣៥០គ្រឿងត្រៀមដឹកជញ្ជូនពលរដ្ឋទៅបោះឆ្នោតតាមខេត្តត្រៀមរៀបចំរួចរាល់ (Video Inside)
អត្ថបទដោយ៖
Apsara Net
រថយន្តក្រុង៣៥០គ្រឿង ដើម្បីសម្រួលក្នុងការដឹកជញ្ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត ដើម្បីការចូលរួមបោះឆ្នោតសកលថ្ងៃទី២៣កក្កដា បានត្រៀមរួចរាល់ជាស្រេច។
កិច្ចប្រជុំមួយជាមួយស្ថាប័នដែលពាក់ព័ន្ធដឹកនាំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ពាក់ព័ន្ធនឹងការត្រៀមរៀបចំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
រថយន្តទាំង៣៥០គ្រឿងនេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងបានបែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។