កម្ពុជាកសាងមជ្ឈមណ្ឌលទិន្នន័យជាតិតម្លៃជិត៣០លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) តម្លៃជិត៣០លានដុល្លារ ត្រូវបានកម្ពុជា បានសាងសង់ឡើងជាលើកដំបូងដើម្បីផ្ទុកទិន្នន័យជាតិ។
រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីអញ្ជើញចូលរួមការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ បានបញ្ជាក់នូវមូលហេតុដែលកម្ពុជាត្រូវកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ។
មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥។