Positive Cambodia
គឺជាកម្មវិធីថ្មី ដែលត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងពីផលវិជ្ជមាន និងព័ត៌មានពិតពីបច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជា ដើម្បីបង្ហាញជូនដល់ប្រជាជនកម្ពុជា ក្រោមការបកស្រាយរបស់វាគ្មិនជំនាញ ដែលអញ្ជើញចូលរួមពីបណ្តារស្ថាប័ន និងអង្គការនានា ដើម្បីបកស្រាយនូវបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងប្រទេសរបស់យើង។ កម្មវិធីនេះ មានផ្សាយជូន ជារៀងរាល់ថ្ងៃ ពុធ និងព្រហស្បតិ៍ វេលាម៉ោង ១០:៣០ នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍ និងវិទ្យុអប្សរា។