Skip to content
Fer Nino សូមទោសចំពោះការលូកជើងជែងបាល់ដែលបណ្ដាលឱ្យ Wesley Fofana របស់ Leicester City បាក់ជើង
    ទំព័រដើម  »  កីឡាជាតិ

Fer Nino សូមទោសចំពោះការលូកជើងជែងបាល់ដែលបណ្ដាលឱ្យ Wesley Fofana របស់ Leicester City បាក់ជើង

ខ្សែប្រយុទ្ធ Villarreal: Fer Nino សូមទោសចំពោះការលូកជើងជែងបាល់របស់គេដែលបណ្ដាលឱ្យខ្សែការពារវ័យ២០ឆ្នាំ Wesley Fofana របស់ Leicester City បាក់ជើងអំឡុងការប្រកួតត្រៀមបើករដូវកាលកាលពីថ្ងៃពុធ។ Nino និយាយថាគេគ្មានចេតនាសោះឡើយក្នុងការបង្កគ្រោះថ្នាក់នេះ។

អ្នកចាត់ការ Leicester លោក Brendan Rodgers បានហៅការជែងរបស់ Nino ថា”ការជែងដ៏រន្ធត់”។

ដោយឡែក លោកក៏សង្ឃឹមថាខ្សែបម្រើ James Maddison នឹងបន្តនៅជាមួយក្លិប ទោះបី Arsenal ចង់បានក៏ដោយ។

#AMS #AMSSports #អ្វីៗដើម្បីកីឡា