Skip to content
Tuchel បំបែកកំណត់ត្រាដ៏ពិសេសមួយ​ក្រោយ Chelsea លត់ Juventus ៤-០
    ទំព័រដើម  »  កីឡាជាតិ

Tuchel បំបែកកំណត់ត្រាដ៏ពិសេសមួយ​ក្រោយ Chelsea លត់ Juventus ៤-០

Chelsea បានបង្ហាញគុណផលយ៉ាងអស្ចារ្យនៅ Stamford Bridge រាត្រីថ្ងៃអង្គារទី២៣ខែវិច្ឆិកាឆ្នាំ២០២១ ដោយផ្ដួល Juventus ដល់ទៅ៤-០ ក្នុងការប្រកួតពូល H ហើយធានាបានកៅអី១៦ក្រុមចុងក្រោយ UEFA Champions League។

ខ្សែការពារ Trevoh Chalobah ដែលលេងក្នុងជម្រើសដំបូងក្នុងពានអឺរ៉ុបលើកទី១សម្រាប់​ក្រុម​តោខៀវ បាន​ស៊ុត​ឱ្យ​ម្ចាស់​ផ្ទះនាំមុខក្នុងនាទី២៥ មុន Reece James, Callum Hudson-Odoi និង Timo Werner ថែមម្នាក់១គ្រាប់ក្នុងនាទី៥៥, ៥៨ និង៩០+៥។

នេះ​ជា​បរាជ័យ​ធ្ងន់បំផុត​របស់ Juventus ក្នុង Champions League និង​ជា​សញ្ញា​បញ្ជាក់​ថា​ Chelsea ជា​បេក្ខភាព​ប្រជែង​ពាន​ដ៏​ស្រួចស្រាល់​មួយ​ក្នុងការ​ការពារ​ជើងឯក​ទ្វីប​អឺរ៉ុប​រដូវកាល​នេះ​។

ហើយ​លទ្ធលផល​យប់មិញ​នេះ​នាំ​ឱ្យលោក Thomas Tuchel បំបែក​កំណត់ត្រា​ដ៏​ពិសេស​មួយ​។ វា​ជា​ការ​ដឹកនាំ Chelsea ​ប្រកួត​លើក​ទី​៥០​ក្នុង​តំណែង​អ្នកចាត់ការ​របស់​លោក Tuchel ហើយ​នេះ​ជា​ជ័យជម្នះ​លើក​ទី​៣៥​ក្នុង​ចំណោម​៥០​ប្រកួត​មក​នេះ​។

លើស​ពីនេះ Chelsea ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​ជនជាតិ​អាល្លឺម៉ង់ របូត​គ្រាប់​បាល់​តែ​២៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​៥០​ប្រកួត ដែល​ជា​ឯតទគ្គកម្ម​ពុំ​ធ្លាប់​មាន​អ្នកចាត់ការ​ក្លិប​នៅ​អង់គ្លេស​ណា​មួយ​ធ្លាប់​ធ្វើ​បាន​។

Chelsea ពេលនេះ​ឈរ​លេខ​១​ពូល H ប៉ុន្តែ​ពួក​គេ​ត្រូវការ​មាន​លទ្ធផលដូច Juventus នៅ​ថ្ងៃ​​ប្រកួត​ក្នុង​ពូល​លើក​ចុង​ក្រោយ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ដើម្បី​ធានា​តំណែង​កំពូលនេះ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ក្រុម Zenit St Petersburg របស់​រុស្ស៊ី ស្រប​ពេល​ក្រុម​របស់​អ៊ីតាលី ទទួល Malmo​។

ដោយឡែក ក្រៅពី​ចំណុច​គួរ​ជា​ទី​រីករាយ​ខាង​លើ ក៏​មាន​ចំណុច​​​អវិជ្ជមាន​ខ្លះ​ផង​ដែរ​កើត​ឡើង​ចំពោះ Chelsea នោះគឺ​របួស​ខ្សែ​បម្រើ N’Golo Kante ដែល​ត្រូវ​បាន​ប្ដូរ​ចេញ​ក្នុង​វគ្គ​ទី​១ និង​​ខ្សែ​ការពារ​ស្លាប​ឆ្វេង Ben Chilwell ដែល​ប្ដូរ​ចេញ​ក្នុង​វគ្គ​ទី​២​ ខណ

ៈ Chelsea ​ត្រូវ​ជួប Manchester United ក្នុង Premier League ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​វិច្ឆិកា​៕