Skip to content
Ramos ថានឹងតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បីជួយ PSG ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ UCL
    ទំព័រដើម  »  កីឡាជាតិ

Ramos ថានឹងតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បីជួយ PSG ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ UCL

Real Madrid ត្រូវបានចាប់ឆ្នោតប៉ះ Paris Saint-Germain ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដែលមានន័យថា ខ្សែការពារ Sergio Ramos នឹងត្រូវតតាំងជាមួយក្រុមចាស់ដែលគេធ្លាប់ជាប្រធានក្រុម ប៉ុន្ដែកីឡាករអេស្ប៉ាញរូបនេះ បានសារភាពថាគេនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពសម្រាប់ក្រុមបច្ចុប្បន្នរបស់ខ្លួន។

ខ្សែការពារកណ្ដាលជនជាតិអេស្ប៉ាញ និយាយថា គេអាចនឹងលេងទល់ក្រុមដទៃក្នុងវគ្គ ចាញ់ធ្លាក់(knockout) ប៉ុន្ដែក៏បានអះអាងដែរ ថានឹងប្រឹងជួយ PSG ឆ្លងទៅកាន់វគ្គបន្ទាប់។

Ramos បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “នៅពេលដែលខ្ញុំមកដល់យន្ដហោះ វាគឺ Manchester United (ដែលចាប់ឆ្នោតប៉ះ PSG) ជាក្រុមដែលខ្ញុំចូលចិត្ត ប៉ុន្ដែក្រោយមកវាប្ដូរទៅជា មិនអាចកើតឡើងទៅវិញ”។

“ខ្ញុំមិនចង់មានការប្រកួតនោះទល់នឹង Real Madrid ទេ ប៉ុន្ដែការត្រលប់ទៅ Bernabeu វិញជាហេតុនាំឱ្យមានភាពរីករាយ។ ខ្ញុំមិនអាចធ្វើពិធីលាគ្នានៅទីនោះ ដោយសារតែបញ្ហាកូវីដ១៩”។

ខ្សែការពាររូបនេះបានបន្ថែមថា គេមិនចង់ជួបតតាំងជាមួយ Real Madrid ឡើយ ដោយសារភាពផ្អែមល្អែម និងសេចក្ដីស្រលាញ់ដែលខ្លួនមានជាមួយនឹងក្លិបអេស្ប៉ាញមួយនេះ។

ទោះយ៉ាងណាក្ដី នេះជាពេលដែល Ramos ត្រូវប្រឹងប្រែងទោះសល់ដង្ហើមចុងក្រោយដើម្បី ជួយ PSG ឱ្យឆ្លងទៅវគ្គបន្ទាប់បាន៕