Skip to content
កីឡាករបាល់ទាត់១០រូបដែលមានកុងត្រាស្បែកជើងថ្លៃបំផុតនៅលើលោក
    ទំព័រដើម  »  កីឡាជាតិ

កីឡាករបាល់ទាត់១០រូបដែលមានកុងត្រាស្បែកជើងថ្លៃបំផុតនៅលើលោក

ខ្សែប្រយុទ្ធឆ្នើម Neymar ធ្លាប់ធ្វើឱ្យពិភពបាល់ទាត់មានភាពភ្ញាក់ផ្អើលនៅពេលដែលគេបានបំបែកកំណត់ត្រាផ្ទេរពី Barcelona ទៅ Paris Saint-Germain ពីក្លិប FC Barcelona ក្នុងតម្លៃ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧។ សម្រាប់ការចូលរួមនៅ Parc de Princes កីឡាករប្រេស៊ីលរូបនេះ ទទួលប្រាក់ឈ្នួលប្រចាំឆ្នាំ២៣លានផោន ព្រមទាំងក្លាយជាម្ចាស់កំណត់ត្រា កុងត្រាស្បែកជើងតម្លៃខ្ពស់បំផុត។

ចាប់តាំងពីចូលរួមក្លិបអ្នកមានបារាំង PSG គេបានរួមចំណែកជួយពួកគេឈ្នះពានក្នុងស្រុកជាច្រើន រួមទាំងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០១៨-១៩។

យោងតាមប្រភពពី The Sun បានបង្ហាញបញ្ជីកីឡាករបាល់ទាត់១០រូបដែលមាន កុងត្រាស្បែកជើងខ្ពស់បំផុត។