Skip to content
កត្តាធំៗ៣  ធ្វើឲ្យក្រុមក្រសួងមហាផ្ទៃរបូតពានSpecial Volleyball League 2022
    ទំព័រដើម  »  កីឡាជាតិ

កត្តាធំៗ៣ ធ្វើឲ្យក្រុមក្រសួងមហាផ្ទៃរបូតពានSpecial Volleyball League 2022

ពានរង្វាន់ Special Volleyball League 2022 ទម្រង់បួនទល់នឹងបួន បានបញ្ចប់ទៅកាលពីថ្មីៗនេះរកបានក្រុមម្ចាស់ជើងឯកហើយ ក្រុមបាល់ទះវិសាខាបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីយកឈ្នះក្រុមជើងឯករង ក្រសួងមហាផ្ទៃក្នុងលទ្ធផលបច្ចេកទេស ២ សិតទល់នឹងសូន្យ ដោយសិតទី១ វិសាខាយកឈ្នះពិន្ទុ ២៥ ទល់ ២៣ និងសិតទី២យ៉ាងស្វិតស្វាញដោយពិន្ទុ ២៨ ទល់ ២៦ ទៅលើក្រុមបាល់ទះក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់ការប្រកួតកាលពីថ្ងៃសុក្ទី២៦ ខែសីហា ឆ្នាំ២០២២ ប្រធានក្រុមបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធបានផ្ដស់កិច្ចសម្ភាសដល់ AMS Sportអំពី មូលហេតុធំៗធ្វើឲ្យក្រុមលោកចាញ់ក្នុងការប្រកួតថា “លោកមានអារម្មណ៍ថា សោកស្ដាយជាខ្លាំងចំពោះការបរាជ័យក្នុងការប្រកួតនេះ ដោយប្រកួតចាញ់២សិតទល់ និងសូន្យ​ ហើយលោកបានសង្តត់ធ្ងន់ចំពោះកត្តា៣យ៉ាងដែលធ្វើអោយក្រុមលោកទទួលបរាជ័យលើកនេះ​ កត្តាទី១ ការចាប់សេវាមិនបានល្អនៅចុងការប្រកួត ទី២ការរាំងបាំងមិនបានល្អ និង កត្តាទី៣គឺស្មារតីមិនបានល្អក្នុងចុងសិតនីមួយៗ ទើបធ្វើអោយក្រុមលោករបូតជ័យជំនះក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ “។ លោកបន្តថា “ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ព្រឹត្តិការណ៍ខាងមុខបន្តទៀត” នឹងជាចុងក្រោយលោកបន្តទៀតថា “អរគុណដល់បងប្អូនអ្នកគាំទ្រ ហើយក៏សុំទោសសម្រាប់លទ្ធផលមួយនេះ ធ្វើអោយបងប្អូនអ្នកគាំទ្រនៅតែខកបំណង មួយឆ្នាំហើយ មួយឆ្នាំទៀត នៅតែបានលេខ២ លេខ៣ សម្រាប់ការដណ្ដើមជ័យជំនះជូនអ្នកគាំទ្ររបស់គាត់”។

សម្រាប់ម្ចាស់ជ័យលាភី Special Volleyball 2022 ជ័យលាភីលេខ១ បានទៅលើសមាគមកីឡាបាល់ទះវិសាខា បានពាន១ មេដាយមាសម្នាក់១ និងថវិកា២០លានរៀល ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាបាល់ទះ ក្លិបបាល់ទះក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៨ លានរៀល ជ័យលាភី៣ បានទៅលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ មេដាយសំរិទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។ ក្រុមលេងដោយយុត្តិធម៌ បានទៅលើក្រុម ក្លិបបាល់ទះក្រសួងមហាផ្ទៃ ។

ចំណែកពានរង្វាន់ឯកត្តជនមាន៖
កីឡាករវាយប្រយុទ្ធល្អជាងគេ កីឡាករ គួន មុំ មកពីសមាគមកីឡាបាល់ទះវិសាខា
កីឡាករធ្វើរនាំងល្អជាងគេ គឺ កីឡាករ ផុល រតនៈ មកពីP.S Concrete
កីឡាករលើកល្អជាងគេ គឺ កីឡាករ សួន ចាន់ណារ៉ូ មកពីសមាគមកីឡាបាល់ទះវិសាខា
កីឡាករវាយសេវាល្អជាងគេ គឺ កីឡាករ ឌី លីដា មកពីក្រុមរដ្ឋបាលរាជធានីភ្នំពេញ
កីឡាករឆ្នើម គឺ កីឡាករ គួន មុំ មកពីសមាគមកីឡាបាល់ទះវិសាខា។

គួររំលឹកផងដែរថា ពានរង្វាន់ Genzberg Special Volleyball League 2022 បានដំណើរការអស់ជាច្រើនខែមកហើយដែលមាន១៣ ក្រុមចូលរួមប្រកួតប្រជែង ទើបរកក្រុមទទួលបានជើងឯកកាលថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២ នេះ៕


https://web.facebook.com/AMSSportsNational/videos/1470574853425158