Skip to content
កីឡាករ Ajax មួយរូបទទួលបានការសរសើរ ថាលេងល្អជាង Van Dijk នៅក្នុងក្រុមហូឡង់
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ Ajax មួយរូបទទួលបានការសរសើរ ថាលេងល្អជាង Van Dijk នៅក្នុងក្រុមហូឡង់

អតីតខ្សែប្រយុទ្ធហូឡង់លោក Marco van Baten បាននិយាយលើកសរសើរ ខ្សែការពារវ័យក្មេង Jurrien Timber ចំពោះឥទ្ធិពលរបស់គេនៅក្នុងក្រុមជម្រើសជាតិហូឡង់ ខណៈលោកគិតថា ជារឿងចម្លែកដែល Virgil van Dijk មិនសូវលេងបានល្អ។

អតីតកីឡាករឆ្នើមរបស់ AC Milan លោក Van Basten បាននិយាយពីក្រុមជម្រើសជាតិហូឡង់ ដែលទទួលបានជ័យជម្នះ ១-០ លើបែលហ្ស៊ិក ហើយគ្រងតំណែងកំពូលតារាង UEFA Nations League វគ្គចែកពូល ហើយឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ជាមួយ អ៊ីតាលី ក្រូអាត និងអេស្ប៉ាញ ដែលទើបយកឈ្នះព័រទុយហ្កាល់ កាលពីថ្ងៃអង្គារកន្លងទៅ។