Skip to content
Xiaomi POP Run លើកទឹកចិត្តប្រជាជនស្រលាញ់សុខភាពកាន់តែខ្លាំង
    ទំព័រដើម  »  កីឡាជាតិ

Xiaomi POP Run លើកទឹកចិត្តប្រជាជនស្រលាញ់សុខភាពកាន់តែខ្លាំង

ក្នុងឆ្នាំ 2019 Xiaomi POP Run ត្រូវបានប្រារព្ធឡើងនៅក្នុងតំបន់ចំនួន 5 រួមមាន រុស្ស៊ី ម៉ិកស៊ិក បារាំង អេស្ប៉ាញ និងវៀតណាម ដែលមានសមាជិកចុះឈ្មោះសរុបជាង 4500។
នៅឆ្នាំ 2021 សហគមន៍ Xiaomi បានរៀបចំព្រឹត្តិការណ៍រត់តាមអ៊ីនធឺណិតជាសកលជាលើកដំបូង ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យរក្សាទម្លាប់នៃការរត់រយៈពេល 21 ថ្ងៃ។ ព្រឹត្តិការណ៍អនឡាញបានទទួលអ្នកតាមដានច្រើនជាង 1.7 លាន (Page View) 880 ពាន់ការចូលមើលគេហទំព័រតែមួយគត់ (Unique Visit) បានទាក់ទាញអ្នកចូលរួមជាង 27,000 នាក់មកពីជាង 125 ប្រទេស ដោយប្រមូលផ្តុំគ្នា 450 លានជំហាន។ លើសពីនេះ Xiaomi ក៏រៀបចំយុទ្ធនាការផ្សព្វផ្សាយសមរម្យនៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងរុស្ស៊ីជាដើម។

Xiaomi Camboida ក៏មានកិត្តិយសក្នុងការបរិច្ចាគមូលនិធីសរុប 5,000,000 រៀល ដើម្បីគាំទ្រលើកទឹកចិត្ដដល់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យឥន្ត្ររទេវីដែលជួបការលំបាក ដែលមូលនិធីនេះក៏មានចំណែកបានចូលរូមពី Xiaomi Fans, និងដៃគូរសហការរបស់យើងដូចជា We Run Cambodia, CATPRO, Tech Zone, និង One Click.

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយោះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ជាក្រុមហ៊ុនទូរសព្ទ័ចំណាត់ថ្នាក់លេខ 3 លើពិភពលោក និង ឈានមុខគេដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយ:ការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជាផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។