​រកឃើញជើងឯកមេដាយមាស កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ នឹងមានកីឡាចំនួន ៣៨ប្រភេទ ៣៥៦វិញ្ញាសា ដែលក្នុងនោះក៏មាន ០៩វិញ្ញាសា ជាប្រភេទកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនឹងត្រូវប្រកួតរកជើងឯក ដែលមានកីឡាករកីឡាការិនីប្រមាណ ៥០នាក់ចូលរួមប្រកួតប្រជែងទាំង ០៩វិញ្ញាសា។

បន្ទាប់ពីការប្រកួតបញ្ចេញសមត្ថភាពដើម្បីបង្ហាញសាច់ដុំធំៗ ស្រស់សង្ហារ ទាំងកីឡាករ កីឡាការិនី យ៉ាងស្វិតស្វាញដោយមានការដាក់ពិន្ទុពីចៅក្រមចំនួន ៧នាក់ មកពីសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ យើងបានរកឃើញជើងឯកមេដាយមាសទាំង ០៩វិញ្ញាសាដូចជា៖

  • វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៦០kg
  • វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៧០kg
  • វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៨០kg
  • វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ +៨០kg
  • វិញ្ញាសា បុរសរូបរាងសង្ហារ កំពស់រហូតដល់ ១៧០cm + 4Kg
  • វិញ្ញាសា បុរសរូបរាងសង្ហារ កំពស់រហូតដល់ ១៧០cm + 6Kg
  • វិញ្ញាសា បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០cm – 2Kg
  • វិញ្ញាសា បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០cm + 2Kg
  • វិញ្ញាសា នារីបង្ហាញរូបរាងស្រស់ស្អាត

ការចូលរួមគាំទ្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យកីឡាក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅកាន់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត

Monghak Yong
Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
24,500SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ