Skip to content
Rivaldo សម្លឹងឃើញក្លិបមួយដែល Neymar គួរចូលរួម បើចាកចេញពី PSG
    ទំព័រដើម  »  កីឡាជាតិ

Rivaldo សម្លឹងឃើញក្លិបមួយដែល Neymar គួរចូលរួម បើចាកចេញពី PSG

វីរបុរសប្រេស៊ីល Rivaldo បានលើកឡើងថា ខ្សែប្រយុទ្ធ​ Neymar គួរតែចាកចេញពី Paris Saint-Germain នៅដំណាច់រដូវកាលនេះ ហើយ Manchester City អាចជាជម្រើសដ៏ល្អសម្រាប់កីឡាកររូបនេះ។

មានលេចឮដំណឹងអំពីការចាកចេញរបស់ Neymar ជាថ្មី ហើយក៏មានការរាយការណ៍ថា Lionel Messi​ ត្រៀមបន្ដកិច្ចសន្យាថ្មីជាមួយក្លិប។

អតីតខ្សែប្រយុទ្ធប្រេស៊ីល Rivaldo បានបង្ហាញទស្សនៈថា ការចាកចេញពី PSG អាចជាជម្រើសដ៏ល្អសម្រាប់អាជីព ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ។

លោកបានសរសេរថា៖ “និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំមិនអាចមើលឃើញអ្វីដែលកើតឡើងនៅក្នុងទីផ្សារដោះដូរនោះទេ។ ប៉ុន្ដែមានរឿងផ្លាស់ប្ដូរនៅដំណាច់រដូវកាលនេះ ដោយ PSG មានឱកាសក្នុងការលក់រូបគេ ដើម្បីការវិនិយោគ ហើយវាអាចជាការចំហរទ្វារសម្រាប់ Neymar ទៅ Premier League។

“ខ្ញុំជឿថា Man City គួរតែជាក្លិបដែលល្អបំផុតសម្រាប់គាត់ ព្រោះវាអាចជួយគាត់ឱ្យកាន់តែទទួលបានភាពជោគជ័យ។ ហើយគាត់ គួរតែលេងនៅក្នុងក្រុមដែលប្រើប្រព័ន្ធប្រយុទ្ធខ្លាំង ដែលលេងបាល់ទាត់ដ៏ល្អ ក្រោមការដឹកនាំដោយលោក Pep Guardiola”៕