Skip to content
Man UTD ស្មើ Crystal Palace របូតឱកាសឡើងលេខ២ Premier League
    ទំព័រដើម  »  កីឡាអន្តរជាតិ

Man UTD ស្មើ Crystal Palace របូតឱកាសឡើងលេខ២ Premier League

Manchester United របូតឱកាសឡើងទៅលេខ២ Premier League ក្រោយបានត្រឹមស្មើ Crystal Palace ១ទល់នឹង១។

Bruno Fernandes បានទាត់បញ្ចូលទីឲ្យក្រុមភ្ញៀវបិសាចក្រហមនាំមុខមួយគ្រាប់មុនក្នុងនាទី៤៣។ យ៉ាងណា ក្រុមម្ចាស់ផ្ទះ Crystal Palace តាមស្មើវិញក្នុងនាទី៩០+១ ដោយ Michael Olise។

ឆ្លងកាត់ការប្រកួត១៩លើក Man UTD មាន៣៩ពិន្ទុនៅលេខ៣ ស្មើក្រុមលេខ២ Manchester City ដែលលេងបាន១៨ប្រកួត។ ចំណែក Crystal Palace នៅលេខ១២ មាន២៣ពិន្ទុ៕