Skip to content
បាល់ទះស្នងការខេត្តតាកែវចាប់ពូលរួចរាល់ និងត្រៀមប្រកួតចុងសប្ដាហ៍នេះ
    ទំព័រដើម  »  កីឡាជាតិ

បាល់ទះស្នងការខេត្តតាកែវចាប់ពូលរួចរាល់ និងត្រៀមប្រកួតចុងសប្ដាហ៍នេះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២ ខែមីនា ឆ្នាំ២០២ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំសន្និសីទសារព័ត៍មាន ស្តីពីការបែងចែកពូលនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលនឹងត្រូវរៀបចំចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ០៤ ខែមីនា ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ខាងមុខ ដោយគូបើកឆាកក្នុងបន្ទាប់ពីចាប់ពូលរួច គឺក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ប្រកួតជាមួយនិង ក្រុមកីឡាបាល់ទះធនាគារហត្ថាកសិករខេត្តតាកែវ ៕