Skip to content
ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទ៖ Nagelsmann, Potter,​ Onana, Maddison, James
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាមនៃការផ្ទេរនៅថ្ងៃចន្ទ៖ Nagelsmann, Potter,​ Onana, Maddison, James

សារព័ត៌មាន Talksport បានរាយការណ៍ថា Chelsea ចាប់អារម្មណ៍លើអតីតអ្នកចាត់ការក្លិប Bayern Munich លោក Julian Nagelsmann បន្ទាប់ពីបណ្ដេញលោក Potter ។ លោក Fabrizio Romano បានរាយការណ៍ថា លោក Julian Nagelsmann ត្រូវបានទាក់ទងរួចហើយអំពីលទ្ធភាពនៃការក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ។ ជាមួយគ្នានេះផងដែរសារព័ត៌មាន Sky Sports Germany បានរាយការណ៍ថា លោក Nagelsmann មិនចាប់អារម្មណ៍ក្នុងការបន្តតំណែងពី Potter នៅ Chelsea ទេ។

សារព័ត៌មាន Football Insider បានរាយការណ៍ថា Arsenal មានគោលដៅក្នុងការនាំយកខ្សែបម្រើបីនាក់នៅរដូវក្ដៅនេះ រួមមានកីឡាករ Amadou Onna របស់ Everton, Moises Caicedo របស់ West Ham ​និង Declan Rice របស់ West Ham ។

Newcastle United មានការពេញចិត្តយ៉ាងខ្លាំងក្នុងការផ្ទេរខ្សែបម្រើសញ្ជាតិអង់គ្លេស James Maddison ពីរ Leicester City។ (ប្រភព៖ Football Insider)

សារព័ត៌មាន Football Insider បានរាយការណ៍ថា Chelsea កំពុងរៀបចំដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពី Real Madrid ទៅលើខ្សែការពារសញ្ជាតិអង់គ្លេស Reece James នៅរដូវក្ដៅនេះ។ សូមបញ្ជាក់ថា Chelsea ជឿជាក់ថា James បន្តនៅជាមួយក្លិបទៀតបើទោះបីជា Real Madrid បានដាក់សំណើររហូតដល់ 90 លោនផោនសម្រាប់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះក៏ដោយ។

Liverpool ចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើសញ្ជាតិដាណឺម៉ាក Jesper Lindstrom របស់ Eintracht Frankfurt ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី Arsenal​ ។ (ប្រភព៖ Florian Plettenberg)

Fabrizio Romano បានរាយការណ៍ថាក្លិប Premier League កំពុងតាមដានខ្សែបម្រើសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in វ័យ 22 ឆ្នាំដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Mallorca នៅរដូវក្ដៅ។