តារាជើងចាស់ស្មោះស្ម័គ្រមួយរូបទៀតចាកចេញពី Barcelona ដើម្បីជួយហិរញ្ញវត្ថុក្លិប

ខ្សែការពារស្លាបឆ្វេងអេស្ប៉ាញ Jordi Alba នឹងចាកចេញពីក្លិប Barcelona ក្នុងរដូវក្ដៅនេះ បន្ទាប់ពីបានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាមុនកំណត់១រដូវកាលជាមួយក្លិប​ជើងឯក La Liga។

Alba វ័យ៣៤ឆ្នាំ បានចូលរួម Barca ពី Valencia ក្នុងឆ្នាំ២០១២ ហើយបានឈ្នះជើងឯក La Liga ៦ដង, Copa del Rey ៥ដង និង UEFA Champions League ក្នុងឆ្នាំ២០១៥។

គេបានចូលលេង៤៥៨លើកសម្រាប់ Barca រួមទាំង២៩ប្រកួតក្នុងរដូវកាល២០២២-២៣នេះផងដែរ។

នេះគឺជាការចាកចេញពី Barcelona ដោយតារាជើងចាស់ស្មោះស្ម័គ្រម្នាក់ទៀត បន្ទាប់ពីប្រធានក្រុម Sergio Busquets ដែលក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតនិងអាមេរិកកំពុងតាមទាក់ទង។

ការសម្រេចចិត្តចាកចេញទាំងនេះគឺស្របពេល Barcelona កំពុងធ្វើកំណែទម្រង់ក្រុមកីឡាករឡើងវិញដើម្បីអនុលោមតាមបទបញ្ញត្តិហិរញ្ញវត្ថុ Financial Fair Play របស់ La Liga។

សូមរំឭកផងដែរថា មុនរដូវកាលនេះចាប់ផ្ដើម Barca បានលក់ភាគហ៊ុននៃអនាគតសិទ្ធិផ្សាយទូរទស្សន៍និងផលិតកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនហៅថា Barca Studio ដើម្បីអនុញ្ញាតឱ្យពួកគេចុះបញ្ជីសមាជិកថ្មី៤នាក់។ បន្ទាប់មកពួកគេក៏បានបញ្ចេញកីឡាករមួយចំនួនទៀតផងដែរ ដើម្បីអាចចុះបញ្ជីខ្សែការពារ Jules Kounde ដែលពួកគេទិញមកពី Sevilla៕

ប្រភព៖ BBC

Monghak Yong
Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
151FollowersFollow
29,900SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ