Skip to content
លីគកំពូលសិង្ហបុរីរដូវកាលថ្មី នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លីគកំពូលសិង្ហបុរីរដូវកាលថ្មី នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមីនា

សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសកាលពីថ្មីៗនេះ ថាការប្រកួតក្របខណ្ឌកំពូល Singapore Premier League 2021 នឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ការប្រកួតលីគកំពូលសិង្ហបុរីចាប់ផ្ដើមពីខែមីនា និងបិទបញ្ចប់នៅខែតុលា ប៉ុន្ដែពុំមានវត្តមានក្រុមប្រ៊ុយណេ DPMM នោះទេព្រោះមានការរឹតត្បិតការធ្វើដំណើរ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

នៅថ្ងៃប្រកួតបើកឆាករដូវកាលថ្មី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការពារតំណែងជើងឯក Albirex Niigata នឹងជួបប្រកួតទល់នឹង Hougang United ខណៈមួយគូទៀតក្រុម Lion City Sailors នឹងតតាំងជាមួយ Tampines Rovers។ ជំនួបពីរគូទៀតរវាង Geylang Int’L vs. Tangjong Pagar និង Young Lions vs. Lalestier Khalsa នឹងធ្វើនៅថ្ងៃបន្ទាប់។

សម្រាប់ការប្រកួតនៅលីគកំពូលសិង្ហបុរីរដូវកាល២០២១នេះ មិនអនុញ្ញាតឱ្យអ្នកគាំទ្រ ចូលរួមទស្សនានោះទេ ខណៈសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី កំពុងពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការចាត់ចែងវិធានការ បង្ការការឆ្លងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពបំផុត៕