Skip to content
ស្អែក​នេះ FIFA នឹង​ប្រកាស​ពី​ទីក្រុង​ដែល​​ត្រូវ​ទទួល​ការ​ប្រកួត Women’s World Cup 2023
    ទំព័រដើម  »  កីឡាជាតិ

ស្អែក​នេះ FIFA នឹង​ប្រកាស​ពី​ទីក្រុង​ដែល​​ត្រូវ​ទទួល​ការ​ប្រកួត Women’s World Cup 2023

ថ្ងៃ​ព្រហស្បតិ៍​ទី​១​ខែ​មេសា​ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល​ FIFA ​នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​ទីក្រុង​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ទីតាំង​សម្រាប់​ប្រកួត Women’s World Cup 2023 នៅ​អូស្ត្រាលី​និង​នូវែលហ្សេឡង់​ បន្ទាប់​ពី​ពិនិត្យ​ពិច័យ​អស់​រយៈពេល​៨​ខែ​លើ​បេក្ខភាព​ទីក្រុង​ម្ចាស់​ផ្ទះ​ទាំង​១២​និង​កីឡដ្ឋាន​ចំនួន​១៣​។

ទីក្រុង​ទាំង​១២​និង​កីឡដ្ឋានទាំង​១៣​ដែល​ត្រូវ​បាន​ដាក់​ជូន FIFA ដើម្បី​ពិនិត្យ​និង​សម្រេច​មាន​ដូច​ជា​៖

Adelaide – Hindmarsh Stadium 

Auckland – Eden Park 

Brisbane – Brisbane Stadium  

Christchurch – Christchurch Stadium 

Dunedin – Dunedin Stadium  

Hamilton – Waikato Stadium  

Launceston – York Park 

Melbourne – Melbourne Rectangular Stadium  

Newcastle – Newcastle Stadium  

Perth – Perth Rectangular Stadium  

Sydney – Stadium Australia and Sydney Football Stadium  

Wellington – Wellington Stadium  

សូម​ជម្រាប​ថា​ FIFA Women’s World Cup 2023 ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដែល​មាន​៣២​ក្រុម​ជម្រើស​ជាតិ​នារី​ប្រកួត​ប្រជែង​គ្នា​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ ដោយ​ដំឡើង​៨​​កៅអី​ទៀត​​ ខណៈ​ Women’s World Cup លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៩​នៅ​បារាំង មាន​២៤​ក្រុម​។

FIFA Women’s World Cup រៀប​ចំ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩១ ដោយ​មាន​១២​ក្រុម​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​។

ព្រឹត្តិការណ៍​ដែល​​កើត​ឡើង​រៀង​រាល់​៤​ឆ្នាំ​ម្ដង​នេះ ត្រូវ​បាន​បង្កើន​ដល់​១៦​ក្រុម​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​១៩៩៩​។ ជុំ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៥​ត្រូវ​បាន​ដំឡើង​ដល់​២៤​ក្រុម​​មក​ទល់​នឹង​២០១៩​។

FIFA Women’s World Cup ៨​លើក​កន្លង​មក អាមេរិក​លើក​ពាន​៤​ដង, អាល្លឺម៉ង់​២​ដង, ន័រវេស​១​ដង, និង​ជប៉ុន​១​ដង​៕