អភិបាលស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកល​ដែលត្រូវរួម​គ្នា​ដោះ​ស្រាយនិងទទួលខុសត្រូវ

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានលើក​ឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែល​យើង​​ទាំងអស់គ្នា​មានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាម​ទារ​នូវកិច្ចសហប្រតិបត្តិការយ៉ាងជិត​ស្និទ្ធតាមគ្រប់រូបភាព ដោយមិន​ត្រូវ​សាចទឹកដាក់គ្នានោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះកាលពីថ្ងៃទី២ ខែមិថុនា ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន​ភាពការងារ​របស់​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និង​ផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់លើកទី១០ ក្នុងខេត្តដែលនៅសាលាខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែងបានបន្តថា បច្ចុប្បន្នក្រុមសង្គមងងឹតមាន​ការវិវឌ្ឍទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែល​ទាមទាឱ្យមន្ត្រី​អនុវត្តច្បាប់ទាំងអស់ត្រូវតែមានការបត់បែនឱ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនោះ។


ដោយ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner