អភិបាលស្ទឹងត្រែង ៖ បញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយនិងទទួលខុសត្រូវ
អត្ថបទដោយ៖
ឈឹម សុផល
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះកាលពីថ្ងៃទី២ ខែមិថុនា ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្តដែលនៅសាលាខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែងបានបន្តថា បច្ចុប្បន្នក្រុមសង្គមងងឹតមានការវិវឌ្ឍទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការបត់បែនឱ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនោះ។






ដោយ៖ ឡុង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។