កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តភារកិច្ច

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៥​ប្រជុំផ្សព្វ​ផ្សាយ​សភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ បានពន្យល់​អំពីការកែសម្រួល​កម្លាំងទ័ពនៅក្នុងតំបន់​មានជម្លោះដែលបានការស្រុះស្រួលគ្នារវាង​មេបញ្ជាការកងទ័ពទាំងពីរប្រទេស ដើម្បីបញ្ជៀសសង្គ្រាមបង្ហូរ​ឈាមជាទ្រង់ទ្រាយធំ តែមិនមែនជាការដកកង​ទ័ព​ចេញពីដែន​អធិបតេយ្យភាពរបស់កម្ពុជាឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ត្រូវជឿជាក់លើការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ។កងកម្លាំងនៃបញ្ជាការ​ដ្ឋានតំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ត្រូវត្រៀមខ្លួននិងមធ្យោបាយ​គ្រប់គ្រាន់ ដើម្បីអនុវត្ត​តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់​នៃកងយោធពល​ខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារ​បូរណ​ភាពទឹកដីមិន​ឱ្យសត្រូវសៀម​មករំលោភ​ឈ្លានពានបានឡើយ៕


ដោយ៖ ប៊ុន រដ្ឋា

ads banner