សម្តេច សាយ ឈុំ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៧ ឆ្នាំ២០២៣ នៅវិទ្យាល័យវត្តកោះ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យលេខ ០២៣០ នៃវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងនោះប្រជាពលរដ្ឋ ជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយក្តីសប្បាយរីករាយ និងទឹកមុខញញឹម ដោយមិនមានការភ័យខ្លាចនោះទេ ចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលនៃវិទ្យាល័យវត្តកោះ បានដំណើរការទៅដោយរលូន និងមានសភាពការណ៍ល្អប្រើសើរ ។

សូមបញ្ជាក់ថា ៖ នៅក្នុងសង្កាត់បឹងរាំង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួនសរុប ៣០១៨ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ១០ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១៨ ៕

ដោយ / ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner