អាកាសធាតុល្អនៅពេលការិយាល័យបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យទទួលស្វាគមន៍អ្នកបោះឆ្នោត
បន្ទាយមានជ័យ៖ខ្យល់ល្ហៀកត្រជាក់ អាកាសធាតុល្អគឺមានថ្ងៃរះស្រឡះ នាពេលព្រលឹមដល់ព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២៣ នៅពេលការិយាល័យបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យបើកទ្វារទទួលអ្នកបោះឆ្នោតច្រើន តិចដោយអន្លើ ។
ពីការិយាល័យបោះឆ្នោត នាសាលាបឋមសិក្សាកុមារសង្គ្រោះសង្កាត់កំពង់ស្វាយនិងសាលាបឋមសិក្សាសិរីសោភ័ណ ក្រុងសិរីសោភ័ណ ជាទីដែលលោកនិងក្រុមគ្រួសារ ក៏ដូចអ្នកបោះឆ្នោតផ្សេងទៀតបានទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា :បរិយាកាសល្អទាំងអាកាសធាតុ ទាំងដំណើរការបោះឆ្នោតនាព្រឹកនេះ ។

លោកយ៉ង ស័ក្តិ ប្រធានគណ:កម្មការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ថា បរិយាកាសរួមប្រព្រឹត្តរលូន រៀបរយល្អនៅពេលការិយាល័យបោះឆ្នោតទូទាំងខេត្តបានបើកទ្វារទទួលអ្នកបោះឆ្នោតពីព្រលឹមមក ។
សូមរំលឹកថា :ខេត្តបន្ទាយមានជ័យមាន៩ស្រុក ក្រុង ស្មើ៦៧ឃុំ /សង្កាត់ ។ក្នុងនោះមានការិយាល័យបោះឆ្នោត១.១១៩ការិយាល័យ ដែលភាគច្រើននៅក្នុងសាលារៀននិងវត្ត ។

ក្នុងការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣ នេះ មណ្ឌលខេត្តបន្ទាយមានជ័យមានអាសន:អ្នកតំណាងរាស្ត្រនៃរដ្ឋសភាចំនួន៦ អាសនៈ:ដដែល ។
ក្នុងនោះ មានគណបក្សនយោបាយ១១ បានចុះបញ្ជីនិងដាក់បេក្ខជន ។
ខេត្តនេះ មានអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីឆ្នាំ២០២២ ចំនួន៤៣១.៧៧៥នាក់ លើពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងចំនួន៥៤១.៤៧៧នា់ក់ /ស្រី២៧០.៨៥៩នាក់ ។
ដំណើរការបោះឆ្នោត ក៏មានកម្លាំងការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជិត២.០០០នាក់ ៕





ដោយ៖ឃិន គន្ធា