ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី៖ ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅ ក្នុងបរិយាកាសស្ងប់ស្ងាត់
ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានចេញផ្សាយថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅ ក្នុងបរិយាកាសស្ងប់ស្ងាត់។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានចេញផ្សាយនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយដាក់ចំណងជើងថា បេសកជនរុស្ស៊ី៖ យុទ្ធនាការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។
ប្រភពបន្ថែមទៀតថា អ្នកសង្កេតការណ៍ត្រូវបានគេរំពឹងថា ទៅមើលការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ និងតំបន់មួយចំនួននៃប្រទេសកម្ពុជា។ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញបានប្រាប់សារព័ត៌មាន TASS នាថ្ងៃអាទិត្យនេះថា យុទ្ធនាការឃោសនាបោះឆ្នោតទូទៅរបស់កម្ពុជា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (រដ្ឋសភា) បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់»។
អ្នកការទូតរុស្ស៊ីរូបនេះបាននិយាយថា ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទីប្រាំពីរហើយ ចាប់តាំងតាំងពីឆ្នាំ ១៩៩៣ មក។ គណបក្សចំនួន ១៨ កំពុងប្រកួតប្រជែងគ្នាដើម្បីសន្លឹកឆ្នោតនិងអាសនៈនៅក្នុងសភាជាន់ទាប។
ផ្អែកតាមសារព័ត៌មាន Tass លោក Anatoly Borovik បានចង្អុលបង្ហាញថា អ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងតំណាងគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី និងសភាពលរដ្ឋ ព្រមទាំងបុគ្គលិកស្ថានទូតមួយចំនួនដែលដើរតួជាភ្ញៀវពិសេស កំពុងតាមដានដំណើរការបោះឆ្នោត..អ្នកសង្កេតការណ៍ត្រូវបានគេរំពឹងថានឹងទៅមើលការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ និងតំបន់មួយចំនួននៃប្រទេស។ លើសពីនេះ អ្នកសង្កេតការណ៍រុស្ស៊ីនឹងជួបជាមួយសមាជិកនៃស្ថាប័នដៃគូក្នុងស្រុក រួមទាំងវេទិកាសម្ព័ន្ធសង្គមស៊ីវិលផងដែរ។
ប្រភពបានបន្ថែមទៀតថា បេសកជនបានសង្កត់ធ្ងន់ថា យើងមានបំណងបន្តធ្វើការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា ៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត







