គិតត្រឹមម៉ោង១៤៖០២នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន៧,៥២៦,៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយ បានទៅបោះឆ្នោត
អត្ថបទដោយ៖
ពលជ័យ
គិតត្រឹមម៉ោង១៤៖០២នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧,៥២៦,៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយ ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាមឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕
