គ.ជ.ប៖ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងផ្សាយលើប្រព័ន្ធផ្សព្វផ្សាយចំនួន៧ នៅល្ងាចថ្ងៃទី២៣ និងទី២៤ ខែកក្កដា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចាប់ពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង១២៖០០យប់ និងបន្តផ្សាយចាប់ពីម៉ោង៨៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧ រួមមាន៖
១)ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)
២)វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz, វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
៣)ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP –
៤)គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
៥)កម្មវិធីទូរសព្ទដៃ (App)៖ NEC KH និង CamNEC News
៦)Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
៧)YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕

ads banner