ឯកឧត្តម ឌឹម សុវណ្ណារុំ៖ អត្រានៃអ្នកបោះឆ្នោតបណ្តោះអាសន្នមានចំនួន៨១,៤៨%ភាគរយ
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានឱ្យដឹងថា អត្រានៃអ្នកបោះឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានចំនួន៧,៩១២,០៨១នាក់ ស្មើ ៨១,៤៨% នៃភាគរយ នៃប្រជាពលរដ្ឋកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោត ខណៈ គ.ជ.ប កំពុងបូកសរុបបន្តទៀត៕




