អ្នកនាំពាក្យ៖គិតត្រឹមម៉ោង១៧:៤២នាទី​មានប្រជាពលរដ្ឋជាង៨៤,៥៨ភាគរយបានទៅបោះឆ្នោត

ភ្នំពេញ៖ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានឱ្យដឹងថា គិតត្រឹមម៉ោង១៧:៤២​នាទី​ថ្ងៃទី២៣ ខែកក្កដាអត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត។ គ.ជ.ប កំពុងបន្តបូកសរុប។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់។ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ ពេលនោះ​ប្រជាពលរដ្ឋ​​ទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)៕ដោយ៖ពលជ័យ

ads banner