សមត្ថកិច្ចឃុំខ្លួនបុគ្គលប្រមាថអង្គព្រះមហាក្សត្រ (Video Inside)

https://youtu.be/PI1EYcSv8Ac

សមត្ថកិច្ចបានបញ្ជូនបុគ្គលម្នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ តុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធ គារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈវីដេអូបង្ហោះដោយឈ្មោះ ស្វាយ សុផាត បានប្រើសម្តីប្រមាថភ្នាល់ការកាត់ព្រះកេស ព្រះអង្គ ដែលភាសានេះ ត្រូវបានគេចាត់ទុកជាអំពើប្រមាថព្រះចេស្តា។ មាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០ លានរៀល៕

ads banner