ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកោតសសើរដល់អត្តពលិករបស់ខ្លួនទោះបីមិនបានចូលរួមស៊ីហ្គេម ក៏នៅតែរក្សាជំហររួបរួមសាមគ្គីបានយ៉ាល្អ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានកោតសើរពីទឹកចិត្តកីឡាករកីឡាការិនីនិងសមាជិកប្រតិបត្តិទាំងសហព័ន្ធទាំងអស់ ដែលនូវតែបន្តរួបរួមសាមគ្គីគ្នាបានយ៉ាងល្អ ទោះបីកីឡាតេក្វាន់ដូITF មិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ ។

ការថ្លែងលើកឡើង បែបនេះ ពីប្រធានសហព័ន្ធ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើង ក្រោយបញ្ចប់ជើងឯកតេក្វាន់ដូITFថ្នាក់ជាតិឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម បានលើកថា ការដែលតេក្វាន់ដូ ITF យើងមិនបានចូលរួមស៊ីហ្គេម វាបានធ្វើឲ្យកីឡាករកីឡាការិនីយើងប៉ះពាល់ដល់អារម្មណ៍បន្តិបន្ទួចយ៉ាងណាក្តី ប៉ុន្តែប្អូនៗក្មួយៗនៅតែបន្តដំណើរទៅមុខជាមួយសហព័ន្ធដោយការរួបរួមសាមគ្គីគ្នាបានយ៉ាងល្អ មិនមានការបែកខ្ញែកគ្នារត់ទៅហាត់កីឡាណាមួយផ្សេងទៀតឡើយ ។

ឯកឧត្តម ប្រធានសហព័ន្ធ អះអាងថា ឆ្លងកាត់នូវឧបសគ្គនេះ កីឡាករកីឡាការិនីតេក្វាន់ដូ ITF កាន់តែរឹងមាំ ហើយ កំពុងតែបង្កើនការហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នៅប្រទេសកាហ្សាក់ស្ថាន ។

សូមរំលឹកថា ព្រឹត្តិការណ៍ជើងឯកពិភពលោកលើកទី១៤ នៅប្រទេសប៊ុលហ្គារី ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមរួមទាំងប្រតិភូចូលរួមចំនួន២៣រូប ហើយ កម្ពុជារកបានមេដាយសរុប៥គ្រឿង មាស១គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ២គ្រឿង ។ មេដាយមាសដណ្តើមបានដោយ កីឡាករប៉ាល់ ជីវ័ន្ដ លើវិញ្ញាសាមេគុនកម្រិតខ្សែក្រវាត់ខ្មៅ៥ដាន់ ៕

អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner