ករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន ២១នាក់ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេ បោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យ ១០លានរៀលក្នុងម្នាក់ៗ

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញបាន សម្រេចលុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និង ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យចំនួន ១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិត ដល់ ទោស ព្រហ្មទណ្ឌផ្សេងៗទៀត ។ ការសម្រេចនេះបានធ្វើ ឡើងក្នុង សវនាការ ជំនុំជម្រះនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ នេះបើតាមការ បញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។

មនុស្សចំនួន ២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ មានឈ្មោះ៖

១. ឈ្មោះ ឆាំ សុភាន់ ភេទ ប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩
២.ឈោ្មះ ខាត់ សំណាង ភេទ ស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
៣.ឈ្មោះ ម៉ាត់ វណ្ណនី ភេទ ប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
៤.ឈោ្មះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨
៥.ឈោ្មះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
៦.ឈ្មោះ ផន ផាន់ណា ភេទ ប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
៧.ឈោ្មះ ថន ស្ដើង ហៅ ថាន សាខឿន ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
៨.ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
៩.ឈ្មោះ សាដាត សាម៉ាតធី ភេទ ប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
១០. ឈ្មោះ មោញ សារ៉ាត់ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
១១. ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
១២. ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
១៣. ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
១៤. ឈ្មោះ សម សម្បត្តិ ភេទ ប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
១៥. ឈោ្មះ ង៉ រឿង ហៅ ឃុន ដេត ភេទ ប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
១៦. ឈ្មោះ ឈុន វាន ភេទ ប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
១៧. ឈោ្មះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទ ប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
១៨. ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទ ប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០១
១៩. ឈ្មោះ សួង នាគព័ន្ធ ភេទ ប្រុស កើតថ្ងៃទី០២ ខែសីហា
២០. ឈ្មោះ ឡេង សុធារី ភេទ ស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
២១. ឈ្មោះ ប៉ែន ប៊ុនថន ភេទ ប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១

សូមជម្រាបថា ជនដែលជាចុងចម្លើយ គឺសុទ្ធតែជាបុគ្គលនៅក្រៅ ប្រទេស ហើយការកោះអញ្ជើញឲ្យចូលសវនាការសាម៉ីខ្លួនទាំង ២១នាក់ មិនបានចូលរួមទេ។ ដូច្នេះ គណៈកម្មាការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ប្រជុំសម្រេចកំបាំងមុខជនចុងចម្លើយ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner