គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន នៅថ្ងៃទី០៥ ខែសីហា
ភ្នំពេញ៖ មន្រ្តីនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោt (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគ.ជ.បបានមានប្រសាសន៍ ថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ នឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែសីហា ខាងមុខ។ជាមួយនឹងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះគ.ជ.ប នឹងទុក ពេល វេលាដល់ភាគីពាក់ព័ន្ធ និងគណបក្សនយោបាយក្នុងការ ប្តឹងផងដែរ។
ប្រាប់បណ្តាញសារព័ត៌មាននៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៥ ខែ កក្កដានេះ ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថាលទ្ធផលជាបឋមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បានប្រកាសរួចហើយចាប់តាំងតែពីម៉ោង ៧ យប់ ក្នុងថ្ងៃបោះឆ្នោតពោលគឺថ្ងៃទី ២៣ ខែកក្កដា ហើយបានបញ្ចប់ ទៅវិញនៅម៉ោង ១២ថ្ងៃត្រង់នៃថ្ងៃ ទី២៤ ខែ កក្កដា ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖”បន្តទៀត គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតនឹងធ្វើការប្រមូលទិន្នន័យ និងធ្វើការបូកសរុបដោយក្នុង នេះធ្វើការផ្ទៀងផ្ទាត់ដោយគ្រឿងអេឡិចត្រូនិកផងនិងដោយដៃផងដើម្បីធ្វើការបូកសរុប។នៅពេលមានការបូកសរុបបញ្ចប់ គ.ជ.បនឹងចេញ សេចក្តី ប្រកាសលទ្ធផលបណ្តោះអាសន្ន។សម្រាប់លទ្ធផលបណ្តោះអាសន្ននេះគ.ជ.បគ្រោងនឹងប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៣ខាងមុខ”។
ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការប្រកាសលទ្ធផល បណ្តោះអាសន្ននេះដែរ គ.ជ.ប នឹងទុកពេលវេលាដល់ភាគីពាក់ព័ន្ធ និងគណៈបក្សនយោបាយក្នុងការប្តឹង។សម្រាប់បណ្តឹងទាំងនេះ គ.ជ.បនឹងមានយន្តការដោះស្រាយជូនដល់គណបក្សនីមួយៗក៏ដូចជាភាគីពាក់ភាគីពាក់ព័ន្ធផងដែរ។បន្ទាប់ពីយន្តការដោះស្រាយបណ្តឹងបានបញ្ចប់នោះ គ.ជ.ប គ្រោងនឹង ផ្សាយនូវលទ្ធផលផ្លូវការ ក្នុងការបែងចែកអាសនៈនិង បង្ហាញពីសំឡេង ដែលគណបក្សនយោបាយនីមួយៗទទួលបាន។

គួរបញ្ជាក់ថាបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅ បោះឆ្នោតសរុប មានចំនួន ៨.២១៣.២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៩.៧១០.៦៥៥នាក់ ដែលជាចំនួនមួយកើនឡើង បើធៀបនឹងការបោះឆ្នោតកន្លងមក។
សូមរំលឹកដែរថាបើតាមលទ្ធផលក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាទទួល១៥០អាសនៈ គណបក្សហ្វុនស៊ិនប៉ិចអាសនៈ៕ ដោយ៖ ម៉ាដេប៉ូ
