ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែល កំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនងតូចធំជាមួយមនុស្សដែលនៅជុំ វិញខ្លួនអោយបានគាប់ប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅក្នុងពេលនេះទំនាក់ទំនងមិនសូវជាល្អប្រសើរនោះទេ ពីព្រោះអ្វីៗហាក់គ្រាន់តែជាទំនាក់ទំនងក្លែងក្លាយ ហេតុនេះមិនចាំបាច់ចំណាយពេលច្រើន ទៅលើករណីនេះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយ ស្តីអ្វីមួយគួរធ្វើដោយភាពអត់ធ្មត់អោយបានច្រើន រួមទាំងត្រូវមានទំនួលខុសត្រូវផង។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះបាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កា ណាស់។ ក្រៅពីនេះ សូមរក្សាចិត្តគំនិតរបស់អ្នក ហើយក៏មិនចាំបាច់តវ៉ា ឬទាមទារអ្វីច្រើន ដែរ ស្ថានភាពមិនល្អនឹងត្រូវធូរស្រាលទៅវិញក្នុង ពេលឆាប់ៗនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ ក្នុងពេលនេះដែរ ទំនាក់ទំនង ផ្ទាល់ខ្លួនរបស់អ្នកក៏មានភាពល្អូកល្អឺនណាស់ដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅ ដោយសភាពរលូន និងងាយស្រួល ដូច្នេះអ្នករំពឹងថាទទួលបានភាពជោគជ័យច្រើននៅក្នុង ថ្ងៃនេះ។ ក្នុងនោះ អនាគតការងាររបស់អ្នកក៏កំពុងមានភាពច្បាស់លាស់ ដូច្នេះក៏សូមត្រៀម ខ្លួនសម្រាប់ភាពប្រែប្រួលថ្មីផងដែរ។ ស្របពេលនឹងឳកាសល្អ នេះសូមកុំបោះបង់ចោលការ ខិតខំប្រឹងប្រែង និងភាពអត់ធ្មត់របស់អ្នកអោយសោះ។ លោកអ្នកក៏អាចនឹងត្រូវចាកចេញ ទៅឆ្ងាយ ដូច្នេះសូមត្រៀមការងារទាំងអស់ឲ្យបានរួចរាល់។ ដោយឡែក ចំពោះទំនាក់ទំនង ផ្ទាល់ខ្លួន គូស្នេហ៍រក្សាទឹកចិត្តគ្នាបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមាន ដំណើរការល្អ ជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួមក្រុម ក៏ដូចមនុស្សដែលនៅជុំវិញខ្លួន។ លើសពីនេះ អ្នកក៏អាចមានបញ្ហាមួយចំនួនអាចនឹងកើត ឡើងជាយថាហេតុ ដូច្នេះសូមរកវិធីដោះស្រាយអោយសមស្រប ធ្វើយ៉ាងណាអោយទំហំនៃ បញ្ហានោះកាន់តែតូច។ ភាពលំបាក ឬការរអាក់រអួលក្នុងទំនាក់ទំនងនាពេលនេះអាចនឹង ជ្រៀតជ្រែកដល់ផលប្រយោជន៍ ឬរំខានគោលដៅរបស់អ្នកបានទេ។ ក្រៅពីនេះ ថ្ងៃនេះជា ពេលដែលអ្នកត្រូវពិនិត្យវាយតម្លៃលទ្ធផល និងគម្រោងបន្ទាប់របស់អ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹង ការបោកបញ្ឆោតពីមនុស្សនៅក្បែរ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីយ៉ាងណា អោយមានភាពល្អិតល្អន់ ហើយក៏មិនគួរជឿទុកចិត្តមនុស្សពេកដែរ។ អ្វីដែលកាន់តែសំខាន់ ទៀតនោះ សូមកុំភ្ជាប់លទ្ធផលការងារថ្ងៃនេះជាមួយនឹងកំហុសពីអតីត។ លោកអ្នកគ្រាន់តែ បន្តធ្វើការងាររបស់អ្នក ហើយទទួលខុសត្រូវបំផុតទៅគឺជាការសមរម្យសម្រាប់កិច្ចការដែល អ្នកត្រូវធ្វើនាពេលនេះ។  ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថានភាពចែដន្យ ការឆក់យកឳកាសថ្មីនឹងអាចផ្តល់ផលប្រសើរផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការពិភាក្សា ចរចា ឬការថ្លៃងសន្ទរកថា។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួន ស្រលាញ់រាបអាន មានទំនុកចិត្ត និងគាំទ្រការងាររបស់អ្នកតាមរយៈពាក្យសំដីដែលប្រកប ដោយហេតុផល។ ប៉ុន្តែលោកអ្នកក៏មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើល ឬភាពខុសប្លែកគ្នាទៅលើ ជំហានការងារនោះដែរ។ អ្នកមិនអាចចេះតែធ្វើអ្វីតាមចិត្ត ដោយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានពេលវេលាដើម្បីចូលរួមក្នុងការងារជាក្រុមគឺនឹងផ្តល់ឳកាស បន្ថែម។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារខ្លះ ទើបជាការល្អ។ អ្នកបានខិតខំប្រឹងប្រែងសមល្មមសម្រាប់រកពេលសម្រាកខ្លះហើយ។ ការបង្ខំ ខ្លួនលើសប្រមាណនឹងជះឥទ្ធិពលមិនល្អទៅដល់ការងារទៅវិញ។ នៅក្នុងពេលនេះ ការ កំណត់ទិសដៅ និងទំហំការងារផ្តល់ផលច្រើនជាងការចាប់យកការងារច្រើន ហើយយក មកបំពេញក្នុងពេលតែមួយ។ សម្រាប់សកម្មភាពដែលប្រញាប់ប្រញាលទាំងអស់ សូមតែ ប្រុង​ប្រយ័ត្ន ព្រោះវានឹងធ្វើឲ្យមានហានិភ័យធំនាថ្ងៃនេះ។ ក្រៅពីនេះ សូមគ្រប់គ្រង អារម្មណ៍ឲ្យបានក្នុងកំរិតអតិបរមា ធ្វើយ៉ាងណាកុំធ្វើអោយមានកំហុស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយបារម្ភ ពីមុខជំនួញ ឬកិច្ចការងារជ្រុលពេកទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរទេគឺអ្នកនឹង អាចស្វែងរកផ្លូវចេញពីស្ថានភាពដែលលំបាកបាន។ ដោយឡែក សូមលោកអ្នកប្រយ័ត្ន ចាញ់ពាក្យសំដីបោកបញ្ឆោតរបស់អ្នកដទៃ បើអាចសូមកុំផ្តោះផ្តងលើការណីសំខាន់ៗ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ​លោកអ្នកកុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមាន ការលំបាក ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិ វិធី និងប្រើប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផលដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ណាមួយឡើយ។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានការជ្រៀតជ្រែកការងារ ឬការទទួលខុសត្រូវដែលនាំដល់ការបាត់បង់ ឬភាពយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យរៀបចំការងារឲ្យបានល្អ ធ្វើយ៉ាងណារកមធ្យោបាយបញ្ចប់ការងារឲ្យបានសព្វគ្រប់។ លើសពីនេះ ក៏គួរពិនិត្យមើល ការអនុវត្តតូចធំអោយបានល្អិតល្អន់។ អ្នកក៏មិនត្រូវទុកចិត្តលើការបែកចែក និងការទទួល ខុសត្រូវពេកដែរ វាសំខាន់ណាស់ដែលអ្នកត្រូវក្តោបក្តាប់រាល់ការងារដែលអ្នកទទួលខុស ត្រូវ។ កំហុសផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះអាចទៅរួច ហេតុនេះរាល់ចំណាយ និងការផ្ទេរផ្ទូរ នានាសូមមានភាពល្អិតល្អន់។   ក្រៅពីនេះ មិនគួរច្រានចោលបទពិសោធន៍ការងាររបស់ មនុស្សនៅក្បែរខ្លួនឡើយ។ ការរៀនសូត្រ ដកស្រង់បទពិសោធន៍ថ្មីនឹងនាំដល់ភាពល្អប្រសើរ  និងការឆ្លើយតបបានត្រឹមត្រូវនាពេលបន្ទាប់នេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោមជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែលជាអ្នកនឹងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុងពេលនេះ វាកាន់តែប្រសើរប្រសិនបើអ្នកគ្រប់គ្រងការទំនាក់ទំនងឲ្យបានតូចចង្អៀត។ ក្នុងពេលជាមួយគ្នានេះ លោកអ្នកអាចសម្រប និងងាយស្វែងយល់ពីបញ្ហាបានល្អ។

ចំណាំៈ

ឆ្នាំទាំង៣ ខាល ថោះ មមី រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner