សម្តេចតេជោ ហ៊ុន សែន ប្រកាសការមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតទេ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៦កក្កដានេះ បញ្ជាក់ការមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ។ ការដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណ្ណត្តិថ្មី នឹងត្រូវរៀបចំដោយបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចបានថ្លែងសារមួយនៅថ្ងៃពុធនេះ គឺ៣ថ្ងៃក្រោយការបោះឆ្នោតសកល ដែលមានលទ្ធផលមិនផ្លូវការបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។

ប្រសាសន៍បញ្ជាក់ច្បាស់ៗ នៃការមិនបន្តធ្វើជានាយករដ្ឋមន្ត្រីនេះ បានទន្ទឹមនឹងលទ្ធផលមិនទាន់ផ្លូវការបញ្ជាក់ថា ក្នុងចំណោមអាសនៈទាំង១២៥ក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលបាន១២០, ចំណែកគណបក្សហ៊្វុនស៊ីនប៉ិចទទួលបាន៥អាសនៈ។

ក្នុងអាណ្ណត្តិដឹកនាំរបស់សម្តេចតេជោកន្លងមកនេះ, ថ្នាក់ដឹកនាំកំពូលដែលសម្រេចជោគវាសនាប្រទេសជាតិ បានឈានចូលដល់វ័យកាន់តែចំណាស់ និងជាពេលវេលាដែលអ្នកបន្ត វេនរបស់គណបក្សប្រជាជនកម្ពុជាជំនាន់ក្រោយ ត្រូវបន្តការដឹកនាំនិងកសាងប្រទេស។

សម្តេចតេជោបានថ្លែងថា ឥស្សរជនកំពូលៗ ដែលធ្លាប់សម្រេចជោគវាសនាជាតិ និងក្លាយជាមន្ត្រីឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ក្នុ្ងងនោះសម្តេចតេជោ គឺជាប្រធានឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ។

បណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាជនជាតិកម្ពុជាដំបូងគេ ដែលបានប្រឡងជាប់ចូលសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស។

សម្តេចតេជោបានថ្លែងបន្តថាតាមរយៈការរៀបចំទុកជាមុននេះ, ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលនឹងធានាសុខសាន្តនូវស្ថិរភាព, សន្តិភាព។

ads banner