ពលរដ្ឋ និងឥស្សរជននយោបាយ គាំទ្រប្រសាសន៍សម្រេចរបស់សម្តេចតេជោ (Video Inside)
បណ្តាឥស្សរជននយោបាយ, ថ្នាក់ដឹកក្រសួងមន្ទីរក្នុងប្រទេសកម្ពុជា, មន្ត្រីក្នុងជួរនគរបាល និងក្នុងកងយោធពលខេមរភូមិន្ទ, បណ្តាញសារព័ត៌មាន, អភិបាលខេត្ត, សមាគម និងក្រុមហ៊ុនធ្វើអាជីវកម្មឯកជន បានចេញសារលិខិតគាំទ្រសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្នុងការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។
ខ្លឹមសារលិខិតបានបញ្ជាក់ការប្តេជ្ញាគាំទ្រចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសគាំទ្រចំពោបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧។
សារលិខិតគាំទ្រនៅបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយថែរក្សាសម្តេចតេជោ និងក្រុមគ្រួសារ និងជូនពរដល់បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស បន្តភាពសុខក្សេមក្សាន្ត និងការរីកចំរើនបន្តវេនពីសម្តេចតេជោ និងថ្នាក់ដឹកនាំជំនាន់ មុនសូមឱ្យកម្ពុជាបានជួបប្រទះនឹងវិបុលភាព និងសេចក្តីសុខជារៀងរហូត។