កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសខួប អនុស្សាវរីយ៍ការទូត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពី សំណាក់ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃប ក្សកុម្មុយនីស្តចិន និងគណៈប្រតិភូនៅថ្ងៃទី២៤ ខែកក្ក ដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបង្ហាញថា កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ ប្រយោជន៍ ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាច ទាំងពីរ។

ឯកឧត្តម ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាពជោគ ជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួម បោះ ឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តម បានកោតសរសើរ ចំពោះវឌ្ឍនភាព សេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ ព្រះរាជាណាចក្រ កម្ពុជា ដែលស្តែងចេញតាមរយៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដ៏ល្អប្រសើរ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមាន របស់ អ្នកសង្កេតការណ៍ទាំងនោះ បាន បង្ហាញ ពី សាមគ្គីភាព ជាមួយ ប្រជាជន និង លទ្ធិប្រជាធិបតេយ្យ ដោយសន្តិវិធីនៅ កម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលុបនេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច។

ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ ទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ក្នុងឆ្នាំនេះ ឯកឧត្តមទាំងពីរបាន សម្តែងការពេញចិត្តចំពោះសកម្មភាពអបអរដ៏សំបូរបែប។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្រជានិរន្តរ៍បស់ចិន ចំពោះ អធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ា អភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ ព្រះរាជាណា ចក្រ កម្ពុជា។ ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិន រួមទាំងការ ផ្តល់វ៉ាក់សាំងកូវីដ-១៩ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលបានរួមចំណែក ដ៏សំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា។ តួនាទី ដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាម ជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរ នៅកម្ពុជា ត្រូវបានទទួលស្គាល់។

លើសពីនេះទៀត ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រធាន គណៈ ទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និ ងឯកឧត្តម ឈាន ហុងសាន ក៏បានស្វែងរកឱកាស ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ ក្នុងផ្នែក អភិបាលកិច្ច ការអប់រំ ការគាំទ្រសម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យ ក្មេង ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌។

ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ីជម្រៅ បន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner