ក្នុងខែកក្កដានេះអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹង៣១ និងមានមន្រ្តីប្រកាសទ្រព្សសម្បត្តិចំនួន ៣០០នាក់
(ភ្នំពេញ)៖ អង្កភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុង ខែកក្កដា ឆ្នាំ២០២៣នេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣១ ពាក្យប្តឹង និងក្រៅពីនេះមាន្រ្តីប្រកាសទ្រព្យសម្បត្តិសរុបចំនួន ៣០០នាក់ ។
បើតាមការបញ្ជាក់ឱ្យដឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានបើកកិច្ចប្រជុំនារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣នេះថា សម្រាប់ក្នុងចំណោមមន្ត្រីចំនួន ៣០០ នាក់ ដែលបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២២៧នាក់ និងមន្ត្រី ៧៣នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ ។
ប្រភពដដែលនេះបានឱ្យដឹងផងថា៖សម្រាប់ អំពីការបង្កា ទប់ស្កាត់អំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមពិនិត្យ ការបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម រណ្តៅដីនៅខេត្ត កណ្ដាល ព្រមទាំងបានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៩០ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៣៧ផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ