ហូឡង់៖ នាវាផ្ទុករថយន្តអគ្គិសនីជិត៥០០គ្រឿងដែលបានឆេះ រង់ចាំការជួយអូស

អាំស្ទែដាំ
៖ កប៉ាល់ដឹកផ្ទុករថយន្តអគ្គិសនីជិត៥០០គ្រឿងដែលឆាបឆេះ ពេលចេញដំណើរពីប្រទេសហូឡង់ កំពុងរង់ចាំប្រតិបត្តិការជួយអូស។

យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា ការត្រៀមរៀបចំកំពុងដំណើរការដើម្បីជួយសង្គ្រោះកប៉ាល់ផ្ទុករថយន្តអគ្គិសនីដែលបានឆេះចេញពេលធ្វើដំណើរពីឆ្នេរសមុទ្ររបស់ប្រទេសហូឡង់ នៅក្នុងប្រតិបត្តិការមួយ ដែលមានគោលបំណងបញ្ចៀសគ្រោះមហន្តរាយបរិស្ថាន។

រថយន្តអគ្គិសនីមួយត្រូវបានគេសង្ស័យថា បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយមន្ត្រីបាននិយាយនៅមុននេះថា មានរថយន្តអគ្គិសនីជិត ៥០០ គ្រឿងនៅលើនោះ ដែលលើសពីការរាយការណ៍ដំបូង។

អគ្គីភ័យបានឆាបឆេះនៅផ្លូវ Fremantle Highway កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍នេះ ដោយបានសម្លាប់សមាជិកម្នាក់ ក្នុងចំណោមនាវិកជនជាតិឥណ្ឌាទាំងអស់ ហើយបានជំរុញឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លត់អណ្តាតភ្លើង។

ទីភ្នាក់ងារគ្រប់គ្រងទឹកជាតិ Rijkswaterstaat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅម៉ោងប្រហែល ១១៖៣០ យប់ថ្ងៃទី២៩ កក្កដាថា “សីតុណ្ហភាពនៅលើកប៉ាល់បានធ្លាក់ចុះយ៉ាងខ្លាំង ហើយអាំងតង់ស៊ីតេនៃភ្លើង និងផ្សែងបានថយចុះ..កប៉ាល់ដឹកទំនិញមានស្ថេរភាពនៅពេលនេះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner