សេចក្តីជូនដំណឹងការផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆាំ្ន២០២៣
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) សូមជម្រាបជូន ដំណឹង ដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគី ពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖
ទូរទស្សន៍ជាតិកម្ពុជា (ទទក)
វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP
គេហទំព័រ គជប ៖ electresult.nec.gov.kh
កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News
Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee ៕


ដោយ-រ៉ាវុធ