និស្សិតថ្នាក់អនុបណ្ឌិត ជួបជុំគ្នាធ្វើបទបង្ហាញភាពជោគជ័យ ពីការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងកម្មវិធីសិក្សា ACCA នៃវិទ្យាស្ថានខេមអេដ

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីជួបជុំសិស្សនិស្សិតថ្នាក់អនុបណ្ឌិត ធ្វើបទបង្ហាញពីភាពជោគជ័យពីការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA នៅឆមាសទី៣ ដែលជាគំនិតផ្តួចផ្តើមបង្កើតជាឱកាស នឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអប់រំ សម្រាប់និស្សិតកម្ពុជា នៃផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ នៅសណ្ឋានគារ Rosewood កាលពីចុងសប្ដាហ៍កន្លងមក ។

វិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ ក្នុងការបណ្តុះបណ្តាលក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការទទួលស្គាល់ពីស្ថាប័នល្បីៗដូចជា៖ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា និងសមាគមគណនេយ្យករដែលមានវិញ្ញាបនបត្រ (ACCA)។ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទំាងកម្មវិធីសិក្សា ACCA ផ្តល់ដោយវិទ្យាស្ថានខេមអេដ ឱ្យសិស្សនូវចំណេះដឹងទ្រឹស្តីដ៏ទូលំទូលាយ និងបទពិសោធន៍ជាក់ស្តែងក្នុងគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងគណនេយ្យ ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្មជាដើម។ វិទ្យាស្ថានខេមអេដ មានការប្តេជ្ញាចិត្តឥតងាករេ ដើម្បីរក្សាឧត្តមភាពនឹងគុណភាព ដើម្បីកំណត់ទិសដៅបង្ហាញឱ្យឃើញសម្មតិផលនៃ និស្សិតដែលបានបញ្ចប់ការសិក្សា នឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច ។

បច្ចុប្បន្ន តម្រូវការគណនេយ្យករមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ជំរុញអោយមានការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើន ជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យម ៧.៧% ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ និងមានកំណើនតាមការព្យាករណ៍ នៃ ៥.៦% នៅឆ្នាំ២០២៣ នៅពេលដែលសេដ្ឋកិច្ចរីកចម្រើន តម្រូវការជំនាញគណនេយ្យ អាចធានាបាននូវតម្លាភាព និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ។

ក្នុងឱកាសនេះ ក៏មានការធ្វើបទបង្ហាញដោយបុគ្គលល្បីៗ រួមមាន៖ លោកនាយក នៃវិទ្យាស្ថានខេមអេដ ខេស៊ី បាណេត ( CASEY BARNETT) ព្រមទាំងអតីតនិស្សិតថ្នាក់ ACCA ដែលបានបញ្ចប់ការសិក្សាមានដូចជា៖ អគ្គនាយករងធនាគារ វីង(Wing) លោក Hor Bunthe និងលោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា (Canadia Bank) ដែលមានបទពិសោធន៍ជិត ៣០ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ។

វិទ្យាស្ថានខេមអេដ មានលក្ខណៈសម្បត្តិផ្នែកហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ផ្តល់ឱ្យនិស្សិតកម្ពុជា នូវឱកាសពិសេសក្នុងការអាជីពការងាររបស់ពួកគេនៅបរទេស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner