សមាគមទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ អាគារសិក្សារ១ខ្នង ដែលគ្រោងចំណាយការសាងសង់ ជិត ១០មឺន ដុល្លារ ក្រោមជំនួយ ឧបត្ថម្ភពីសមាគម មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន មជ្ឈមណ្ឌល បានរៀបពិធីក្រុងពាលី បញ្ចុះបឋមសិលាសាសង់ នាព្រឹកថ្ងៃអង្គារទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកជំាទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធាន មជ្ឈមណ្ឌលទេសចរណ៏វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសប្បុរសជន កម្ពុជា-ចិន មជ្ឈមណ្ឌលទេសចរណ៍ KH-CHN បានឯកភាពសាងសង់សាលារៀនថ្មី ១ខ្នង ឱ្យសិស្សានុសិស្សបានរៀនសូត្រ ដោយសារមើលឃើញពីសភាព ចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀនផងដែរ។ អាគារសិក្សាថ្មីដែលសាងសង់នេះ ក្នុងគោលដៅបំពេញតម្រូវការខ្វះខាត អភិវឌ្ឍធនធានមនុស្ស ជំរុញការសិក្សាអប់រំនៅតាមជនបទ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគម ទេសចរណ៏វប្បធម៌ កម្ពុជា-ចិន បានផ្តល់ជំនួយក្នុងការសាងសង់អគារសិក្សាដ៏រឹងមាំនិងសម្តែងនូវក្តីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរដែនដី ដែលខិតខំសម្របសម្រួលជាមួយដៃគូដើម្បី ធ្វើឱ្យសមិទ្ធផលនេះលេចរូបរាងឡើង។

លោកជំទាវ រដ្ឋលេខាធិការ បានចាត់ទុកសកម្មភាពសហប្រតិបត្តិការនេះ ពិតបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល លើការកែទម្រង់ជាតិ ពិសេសកំណែទម្រង់ស៊ីជម្រៅ លើវិស័យ អប់រំ ក្នុងគោលដៅដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់កម្ពុជា ៕

ដោយ ៖ ថេត វិចិត្រ + ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner