ខេត្តក្រចេះត្រៀមទីទួលមានសុវត្ថិភាព (Video Inside)

ខេត្តក្រចេះដែលជាប់នឹងដងទន្លេមេគង្គ បានត្រៀមទីទួលសុវត្ថិភាពចំនួន២កន្លែង សម្រាប់ការសង្គ្រោះពលរដ្ឋចេញពីទឹកជំនន់។ អភិបាលរងខេត្តលោក គង់ គឹមនី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ត្រូវគេឃើញបានដឹកនាំក្រុមការងារលេខាធិការដ្ឋានខេត្ត, អាជ្ញាធរស្រុក ឃុំ និងភូមិ ចុះពិនិត្យរៀបចំទីទួលសុវត្ថិភាព ចំនួន០២កន្លែង គឺទួលសុវត្ថិភាពកំពង់ទូក ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ និងទួលសុវត្ថិភាពទួលតាឃីន ស្ថិតនៅឃុំបុសលាវ នៃស្រុកចិត្របុរី។

អភិបាលរងខេត្ត បានបញ្ជាក់ថា ការត្រៀមនេះ គឺដើម្បីកាត់បន្ថយហានិភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់ ដែលអាចបង្កឡើងដោយសារទឹកជំនន់ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀង ដល់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់ងាយរងគ្រោះ។

ខេត្តក្រចេះនៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញការលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនោះទេ ប៉ុន្តែការព្យាករណ៍បារម្ភខ្លាចក្រែងជំនន់ទឹកឡើងពីទន្លេមេគង្គហូរចូលក្នុងតំបន់ទំនាប បានប្រញាប់ឱ្យអាជ្ញាធរខេត្តត្រូវត្រៀមមធ្យោបាយទុកជាមុន។

ខេត្តក្រចេះ កម្ពស់ទឹកថ្ងៃនេះ បានឡើងដល់ ១៥ម៉ែត្រ៦៤សង្ទីម៉ែត្រ និងរំពឹងការស្ទុះហក់ឡើងជាបន្តទៀត។ ខេត្តក្រចេះកម្ពស់ទឹកប្រកាស អាសន្នគឺ២២ម៉ែត្រ។

ads banner