ខេត្តកំពង់ស្ពឺបិទផ្លូវជាតិលេខ៤៣ និង១៣២ (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តកំពង់ស្ពឺបានប្រកាសផ្អាកការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៣ និងលេខ១៣២ ក្នុងស្រុកភ្នំស្រួច គ្រាដែលទឹកជំនន់បានហូរច្រោះកាត់ផ្លូវបណ្តាលឱ្យខូចខាតអស់ជាច្រើន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថាផ្លូវដែលទឹកហូរច្រោះកាត់នេះ នឹងអាចដាច់ទាំងស្រុងថែមទៀតបើសិន ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត។ ការផ្អាកចរាចរណ៍លើផ្លូវទាំង២នេះ មិនទាន់បញ្ជាក់ថានឹងត្រូវបើកដំណើរការវិញនៅថ្ងៃណាមួយនោះឡើយ។
ខេត្តកំពង់ស្ពឺគិតត្រឹមថ្ងៃទី៣១កក្កដា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ។ ពលរដ្ឋចំនួន១២៣គ្រួសារត្រូវបានគេជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចស្រូវចំនួន៧០៧ហិកតានៅក្នុងស្រុកទាំង២, ខូចខាតដំណាំរួមផ្សំចំនួន ១០៨ហិកតា និងខូចផ្លូវសរុប២ពាន់៩៥០ម៉ែត្រ និងដាច់ខ្នងទំនប់ប្រវែង៥០ម៉ែត្រផងទៀត។